khmer eng
  • លោក សោម សាវុធ អញ្ជើញនាំយកសាររំលែកទុក្ខ របស់ សម្តេចប្រធានព្រឹទ្ធសភា ជូន លោកជំទាវ អ៊ុ ផារ៉ាន់
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃចន្ទ ១៤កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ លោក សោម
    សាវុធ ជំនួយការខុទ្ទកាល័យសម្តេចប្រធានព្រឹទ្ធសភា បានអញ្ជើញនាំយកសាររំលែកទុក្ខរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជូនលោកជំទាវ អ៊ុ ផារ៉ាន់ ដែលជាភរិយារបស់ឯកឧត្តម សាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា សាស្ត្រាចារ្យផ្នែកខេមរវិទ្យា និងប្រវត្តិសាស្រ្តខែ្មរ ដែលបានទទួលមរណភាព កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ០៥:៤០នាទីព្រឹក ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ នៅគេហដ្ឋានសពរាជធានីភ្នំពេញ។
    ក្នុងវេលាដ៏សែនក្រៀមក្រំនេះ លោក សោម សាវុធ បានពាំនាំនូវសារចូលរួមរំលែកទុក្ខរបស់ថ្នាក់ដឹកនាំខុទ្ទកាល័យ ជូនលោកជំទាវ អ៊ុ ផារ៉ាន់ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព ឯកឧត្តម សាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា ដែលជាការបាត់បង់ស្វាមី ឪពុក ជីតាជាទីគោរពស្រលាញ់ប្រកបដោយសង្គហធម៌ និងព្រហ្មវិហាដ៏ល្អប្រពៃ ជាពិសេស គឺជាការបាត់បង់នូវធនធានដ៏ល្អឆ្នើមមួយរូបដែលតែងតែលើកស្ទួយតម្លៃខេមរភាសា និងប្រវត្តិសាស្ត្រខែ្មរ ប្រកបដោយជំនាញ និងវិជ្ជាជីវៈជារៀងរហូតមក។
    សូមវត្ថុស័ក្កិសិទ្ធិក្នុងលោក និងតេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធឯកឧត្តម សាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សារលិខិតជូនពររបស់លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ​ទី៨ព្រឹទ្ធសភា ជូន ថ្នាក់ដឹកនាំ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ក្នុងឱកាសដ៏មង្គលសួស្តីប្រសើរថ្លៃថ្លាប្រកបដោយក្តីសោមនស្សរីករាយនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ខាងមុខនេះ
    thumbnail
     
    ឯកឧត្តម សត ណា​ឌី អញ្ជើញជួបសំណេះសំណាល និង​ជូនពរដល់ក្រុមប្រឹក្សាឃុំក្នុងស្រុកអង្គរជុំ ខេត្តសៀមរាប ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យគណៈលេខាធិការមជ្ឈិមបក្សកម្មុយនីស្តវៀតណាម ចូលជួបសម្តែងការគួរសម
    thumbnail
     
    ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ អញ្ជើញគោរពជូនពរឯកឧត្តម ខេង សិទ្ធិគុណ និងឯកឧត្តម អោក បូរ៉ា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
    thumbnail
     
    ឯកឧត្ដម ឈើយ ចាន់ណា អញ្ជើញចូលរួមចុះសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន ខេត្តបន្ទាយមានជ័យ